សេវាកម្មរបស់យើង

ផ្នែកវិភាគមន្ទីរពិសោធន៍ទូទៅ

ក្នុងឆ្នាំ ២០១៦ បាយអូត្រាស់ដាយណូស្ទីក បានចាប់ផ្តើមបង្កើតឡើងជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រឯកជនមួយដែលមានឈ្មោះថា“ មន្ទីរពិសោធន៍វេជ្ជសាស្ត្រដុកទ័រឡាប” ហើយបានផ្តល់សេវាកម្មវិភាគតេស្តមន្ទីរពិសោធន៍ជូនដល់អតិថិជនក្នុងស្រុកនិងអន្តរជាតិ។ ចាប់តាំងពីការចាប់ផ្ដើមរហូតមកដល់ខែមករា ឆ្នាំ២០២១ ក្រុមការងារសហស្ថាបនិករបស់មន្ទីរពិសោធន៍វេជ្ជសាស្រ្តដុកទ័រឡាបមួយនេះបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវិភាគតេស្តធ្វើរោគវិនិច្ឆ័យគ្រប់ប្រភេទជូនដល់អតិថិជនទាំងអស់ និងបន្តកែលម្អគុណភាពមន្ទីរពិសោធន៍របស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការនៃប្រព័ន្ធគ្រប់គ្រងគុណភាពមន្ទីរពិសោធន៍រួមទាំងស្តង់ដារជាតិនិងអន្តរជាតិ។ មន្ទីរពិសោធន៍ដុកទ័រឡាបត្រូវបានរៀបចំឡើងវិញឲ្យក្លាយជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្នុងស្រុកមួយហើយបានប្តូរឈ្មោះទៅជាក្រុមហ៊ុនបាយអូត្រាស់ដាយណូស្ទីក ជាមួយនឹងការប្តេជ្ញាចិត្តឲ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងសេវាកម្មមន្ទីរពិសោធន៍ប្រកបដោយគុណភាព។

មន្ទីរពិសោធន៍បាយអូត្រាស់ដាយណូស្ទីក បាននិងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពដើម្បីធានាបាននូវស្តង់ដារគុណភាពនៅដំណាក់កាលទាំងបីនៃការវិភាគមន្ទីរពិសោធន៍ (មុនពេលវិភាគ ពេលវិភាគ និងក្រោយពេលវិភាគ)។ គោលបំណងចម្បងរបស់យើងគឺត្រូវក្លាយទៅជាមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់គុណភាពជាអន្តរជាតិដើម្បីបំពេញនូវក្តីរំពឹងនិងការពេញចិត្តរបស់អតិថិជនទាំងអស់ជាមួយនឹងការកែលម្អជាបន្តបន្ទាប់ដើម្បីធានាបាននូវលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ប្រកបដោយគុណភាព។

យើងកំពុងផ្តល់ជូននូវសេវាកម្មមន្ទីរពិសោធន៍ជាមួយនឹងការវិភាគតេស្តចំនួនជាង១៨០ នៅនឹងមន្ទីរពិសោធន៍ផ្ទាល់និងសហការជាមួយដៃគូទាំងក្នុងនិងក្រៅប្រទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងមានការទទួលស្គាល់គុណភាព ដើម្បីផ្តល់សេវាកម្មតេស្តពេញលេញដល់អ្នកជំនាញសុខភាពទាំងអស់មានដូចជាមន្ទីរពេទ្យរដ្ឋនិងឯកជន មន្ទីរពហុព្យាបាល ដៃគូ និងអ្នកជំងឺឬអតិថិជនដែលដើរចូលមករកសេវាយើងដោយផ្ទាល់។ យើងក៏កំពុងប្តេជ្ញាពង្រីកចំនួនតេស្តបន្ថែមទៀតដើម្បីឲ្យមន្ទីរពិសោធន៍យើងអាចវិភាគបានដោយខ្លួនឯងជាមួយនឹងតម្លៃសមរម្យនិងទាន់ពេលវេលាផងដែរ។

ផ្នែកមន្ទីរពិសោធន៍ទូទៅមានបន្ទប់វិភាគមន្ទីរពិសោធន៍ចំនួនបីផ្នែកដូចជា ផ្នែកលោហិតសាស្ត្រនិងកំណកឈាម ផ្នែកគីមីជីវសាស្ត្រឬជីវគីមីសាស្ត្រ (វិភាគក្រុមខ្លាញ់ វិភាគមុខងារថ្លើម វិភាគមុខងារតម្រងនោម វិភាគអេឡិចត្រូលីត វិភាគតេស្តបេះដូង វិភាគសារធាតុរ៉ែ វិភាគតេស្តជំងឺឈាម ផ្សេងៗ) និងផ្នែកអ៊ីមុយណូសេរ៉ូសាស្ត្រ (វិភាគតេស្តមេរោគបង្កជំងឺ វិភាគតេស្តមហារីក វិភាគតេស្តអង់ដូគ្រីនឬអ័រម៉ូន អូតូអ៊ីមុយនីតេ និងផ្សេងៗ)។

សូមមើលការរៀបរាប់លម្អិតតេស្តនីមួយៗនៅ "បញ្ជីរាយនាមតេស្ត"

logo

មន្ទីរពិសោធន៍វេជ្ជសាស្ត្របាយអូត្រាស់ដាយណូស្ទីក បើករៀងរាល់ថ្ងៃម៉ោង ៦:៣០ព្រឹក ដល់ ៧:០០ល្ងាច

ទំនាក់ទំនងយើង

អគារលេខ 52 ផ្លូវ 456កែងនឹងផ្លូវ 123 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា លេខប្រៃសណីយ៍ 12310

info@biotrust.asia

087 424 249

រក្សាសិទ្ធិគ្រប់យ៉ាង 2021 ក្រុមហ៊ុនបាយអូត្រាស់ដាយណូស្ទីក ទទួលខុសត្រូវមានកម្រិត